ព្រះត្រៃបិដក ភាគ ៩៧

 [២២២] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ២ក្តី វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ២ ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២២៣] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប វិតក្កៈ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637828800118403966
ទៅកាន់ទំព័រ៖