ព្រះត្រៃបិដក ភាគ ៩៧
ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ វិតក្កៈក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យ នៃវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២២៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ៣ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ១ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ដោយសហជាតប្បច្ច័យ
ID: 637828800334172115
ទៅកាន់ទំព័រ៖