ព្រះត្រៃបិដក ភាគ ៩៧
ខន្ធ២ … ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិចារៈផង ដោយសហជាតប្បច្ច័យ។
[២២៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។
[២២៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828800553737589
ទៅកាន់ទំព័រ៖