ព្រះត្រៃបិដក ភាគ ៩៧

 [២២៧] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [២២៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ក្តី វិតក្កៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637828800783562980
ទៅកាន់ទំព័រ៖