ព្រះត្រៃបិដក ភាគ ៩៧

 [២៣៨] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វិតក្កៈ ជា​បច្ច័យ នៃ​ពួក​ខន្ធ​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [២៣៩] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​វិចារៈ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ វិតក្កៈ ជា​បច្ច័យ​នៃ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ។
 [២៤០] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វិតក្កៈ ជា​បច្ច័យ នៃ​ពួក​ខន្ធ​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637828803795440178
ទៅកាន់ទំព័រ៖