ព្រះត្រៃបិដក ភាគ ៩៧
ដោយអញ្ញមញ្ញប្បច្ច័យ ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុជាបច្ច័យនៃពួកខន្ធវិចារៈ (ជាបច្ច័យ) វត្ថុ វត្ថុ (ជាបច្ច័យ) នៃវិចារៈ មហាភូត១ (ជាបច្ច័យ) នៃមហាភូត៣ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[២៤៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុ ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
ID: 637828804246933098
ទៅកាន់ទំព័រ៖