ព្រះត្រៃបិដក ភាគ ៩៧
[២៤៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ។
ID: 637828804536289225
ទៅកាន់ទំព័រ៖