ព្រះត្រៃបិដក ភាគ ៩៧

 [២៥១] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី ជា​បច្ច័យ នៃ​ខន្ធ៣ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ខន្ធ២ក្តី វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី វិចារៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ។
 [២៥២] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី ជា​បច្ច័យ​នៃ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637828804994019719
ទៅកាន់ទំព័រ៖