ព្រះត្រៃបិដក ភាគ ៩៧
[១៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ...។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ...។
[១៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[២០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828725927153934
ទៅកាន់ទំព័រ៖