ព្រះត្រៃបិដក ភាគ ៩៧
[២៥៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី ជាបច្ច័យ នៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828805270066923
ទៅកាន់ទំព័រ៖