ព្រះត្រៃបិដក ភាគ ៩៧

 [២៥៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ (ជា​បច្ច័យ) នៃ​ខន្ធ៣។ សេចក្តី​បំប្រួញ។ មាន​បញ្ហា​វារៈ៧។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​និស្សយ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ មាន​បញ្ហា​វារៈ៥។
 [២៥៩] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ វិចារៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២។ សេចក្តី​បំប្រួញ។ មហាភូត១ របស់​ពួក​អសញ្ញ​សត្វ​… ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637828805740053109
ទៅកាន់ទំព័រ៖