ព្រះត្រៃបិដក ភាគ ៩៧
[២៦០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយនិស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយនិស្សយប្បច្ច័យ វត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[២៦១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយនិស្សយប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយនិស្សយប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។
[២៦២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយនិស្សយប្បច្ច័យ គឺវិចារៈ (ជាបច្ច័យ) នៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយនិស្សយប្បច្ច័យ វិចារៈ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828805988592286
ទៅកាន់ទំព័រ៖