ព្រះត្រៃបិដក ភាគ ៩៧

 [២៦៩] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [២៧០] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី មហាភូត​ទាំងឡាយ​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប វិតក្កៈ​ក្តី មហាភូត​ទាំងឡាយ​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​វិចារៈ ដោយ​និស្សយ​ប្ប​ច្ច័​យ បដិសន្ធិ មាន៤។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637828806699519653
ទៅកាន់ទំព័រ៖