ព្រះត្រៃបិដក ភាគ ៩៧

 [២៧៣] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​និស្សយ​ប្ប​ច្ច័​យ។ វារៈ២ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ចុះ។
 [២៧៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ(បុគ្គល) អាស្រ័យ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ញ៉ាំង​ឈាន ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​វិបស្សនា ឲ្យ​កើតឡើង ញ៉ាំង​មគ្គ។បេ។ ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់ទិដ្ឋិ (បុគ្គល) អាស្រ័យ​សីល ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ​… សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ញ៉ាំង​ឈាន ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​វិបស្សនា ឲ្យ​កើតឡើង ញ៉ាំង​មគ្គ​… ញ៉ាំង​សមាបត្តិ​…
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637828807160986059
ទៅកាន់ទំព័រ៖