ព្រះត្រៃបិដក ភាគ ៩៧

សម្លាប់សត្វ បំបែក​សង្ឃ សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៧៥] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ហើយ​ញ៉ាំង​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​មគ្គ … ញ៉ាំង​សមាបត្តិ … សីល ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ។ សេចក្តី​បំប្រួញ។ (បុគ្គល) អាស្រ័យ​សេចក្តី​ប្រាថ្នា ហើយ​ញ៉ាំង​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​មគ្គ​… ញ៉ាំង​សមាបត្តិ​… សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ និង​សីល សុតៈ ចាគៈ បញ្ញា​ផង វិតក្កៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637828807371386437
ទៅកាន់ទំព័រ៖