ព្រះត្រៃបិដក ភាគ ៩៧

 [២៧៦] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ហើយ​ញ៉ាំង​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​មគ្គ​… ញ៉ាំង​អភិញ្ញា​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង សីល ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… អាស្រ័យ​សេចក្តី​ប្រាថ្នា ហើយ​ញ៉ាំង​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​មគ្គ​… ញ៉ាំង​អភិញ្ញា​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ។ សេចក្តី​បំប្រួញ។ សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ និង​សីល សុតៈ ចាគៈ បញ្ញា​ផង វិចារៈ កាយិកសុខ និង​កាយិកទុក្ខ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៧៧] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​…
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637828807594888816
ទៅកាន់ទំព័រ៖