ព្រះត្រៃបិដក ភាគ ៩៧
សីលៈ សុតៈ ចាគៈ បញ្ញា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ អាស្រ័យសីល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សុតៈ ចាគៈ បញ្ញា… អាស្រ័យវិតក្កៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា ឲ្យកើតឡើង ញ៉ាំងមគ្គឲ្យកើតឡើង ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
ID: 637828808085998542
ទៅកាន់ទំព័រ៖