ព្រះត្រៃបិដក ភាគ ៩៧

 [២៨១] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​សទ្ធា ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ញ៉ាំង​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​មគ្គ​… ញ៉ាំង​អភិញ្ញា​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង (អាស្រ័យ) សីល ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… សុតៈ ចាគៈ បញ្ញា​… អាស្រ័យ​វិតក្កៈ ហើយ​ញ៉ាំង​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​មគ្គ​… ញ៉ាំង​អភិញ្ញា​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… សីលៈ សុតៈ ចាគៈ បញ្ហា​… វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​សទ្ធា ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ និង​សីលៈ សុតៈ ចាគៈ បញ្ញា​ផង វិចារៈ កាយិកសុខ និង​កាយិកទុក្ខ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៨២] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​សទ្ធា ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… សីលៈ សុតៈ ចាគៈ បញ្ញា​…
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637828808310210534
ទៅកាន់ទំព័រ៖