ព្រះត្រៃបិដក ភាគ ៩៧
វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីល សុតៈ ចាគៈ បញ្ញា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង អាស្រ័យសីល ដែលមិនមានវិតក្កៈ មិនមានវិចារៈ…
ID: 637828808541752966
ទៅកាន់ទំព័រ៖