ព្រះត្រៃបិដក ភាគ ៩៧

សុតៈ ចាគៈ បញ្ញា វិចារៈ កាយិកសុខ កាយិកទុក្ខ រដូវ ភោជន​… អាស្រ័យ​សេនាសនៈ ហើយ​ញ៉ាំង​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​មគ្គ​… ញ៉ាំង​អភិញ្ញា​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… សីលៈ សុតៈ ចាគៈ បញ្ញា វិចារៈ កាយិកសុខ កាយិកទុក្ខ រដូវ ភោជន​… សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ និង​សីលៈ សុតៈ ចាគៈ បញ្ញា វិចារៈ កាយិកសុខ កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៨៥] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​សទ្ធា ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ញ៉ាំង​ឈាន ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ឲ្យ​កើតឡើង ញ៉ាំង​វិបស្សនា​… ញ៉ាំង​មគ្គ​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​…
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637828808737310503
ទៅកាន់ទំព័រ៖