ព្រះត្រៃបិដក ភាគ ៩៧
សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នៃសីល និងសេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
ID: 637828809167778677
ទៅកាន់ទំព័រ៖