ព្រះត្រៃបិដក ភាគ ៩៧

 [២៩៣] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​សទ្ធា​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… សីលៈ សុតៈ ចាគៈ បញ្ញា​… វិចារៈ​ក្តី ជា​បច្ច័យ​នៃ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ និង​សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា​ផង វិតក្កៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៩៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា​… វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ និង​សីល។បេ។ សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637828809841328276
ទៅកាន់ទំព័រ៖