ព្រះត្រៃបិដក ភាគ ៩៧
[២៩៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា។បេ។ សេចក្តីប្រាថ្នា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៩៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។បេ។ នៃសេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
ID: 637828863473263637
ទៅកាន់ទំព័រ៖