ព្រះត្រៃបិដក ភាគ ៩៧
[២៩៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយបុរេជាតប្បច្ច័យ។
[៣០០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ (បុគ្គល) ឃើញច្បាស់នូវផោដ្ឋព្វៈទាំងឡាយ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធ នូវវត្ថុនោះ ទើបកើតឡើង ទោមនស្សក៏កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយបុរេជាតប្បច្ច័យ។
ID: 637828863727452579
ទៅកាន់ទំព័រ៖