ព្រះត្រៃបិដក ភាគ ៩៧

 [៣០១] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ហើយ​ត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង។ សេចក្តី​បំប្រួញ។ (បុគ្គល) ឃើញច្បាស់​នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ហើយ​ត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣០២] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​វត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637828863982748453
ទៅកាន់ទំព័រ៖