ព្រះត្រៃបិដក ភាគ ៩៧
[៣០៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
ID: 637828864509677629
ទៅកាន់ទំព័រ៖