ព្រះត្រៃបិដក ភាគ ៩៧
[៣០៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វោទានៈ ជាបច្ច័យនៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣១០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអាសេវនប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គោត្រភូ ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ វោទានៈ ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
ID: 637828864760612503
ទៅកាន់ទំព័រ៖