ព្រះត្រៃបិដក ភាគ ៩៧

 [៣១១] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ បរិកម្ម​នៃ​ទុតិយជ្ឈាន ជា​បច្ច័យ​នៃ​វិចារៈ ក្នុង​ទុតិយជ្ឈាន ដោយ​អា​សេវន​ប្ប​ច្ច័​យ បរិកម្ម​នៃ​តតិយជ្ឈាន (ជា​បច្ច័យ) នៃ​តតិយជ្ឈាន បរិកម្ម​នៃ​ចតុត្ថជ្ឈាន (ជា​បច្ច័យ) នៃ​ចតុត្ថជ្ឈាន បរិកម្ម​នៃ​អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​អាកាសានញ្ចាយតនៈ បរិកម្ម​នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ បរិកម្ម​នៃ​អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​អា​កិ​ញ្ចញ្ញា​យតនៈ បរិកម្ម​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ បរិកម្ម​នៃ​ទិព្វចក្ខុ (ជា​បច្ច័យ) នៃ​ទិព្វចក្ខុ បរិកម្ម​នៃ​ទិព្វសោត​ធាតុ (ជា​បច្ច័យ) នៃ​ទិព្វសោត​ធាតុ នៃ​ឥទ្ធិ​វិធ​ញ្ញាណ។បេ។ នៃ​ចេ​តោ​បរិ​យញ្ញា​ណ។បេ។ បរិកម្ម​នៃ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ (ជា​បច្ច័យ) នៃ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ។បេ។ នៃ​យថា​កម្មុ​បគញ្ញាណ។បេ។ បរិកម្ម​នៃ​អនាគ​តំសញ្ញាណ។បេ។ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637828864982407868
ទៅកាន់ទំព័រ៖