ព្រះត្រៃបិដក ភាគ ៩៧

 [៣១២] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​បរិកម្ម​នៃ​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។
[៣១៣] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ​ផង វិតក្កៈ​ផង អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ​ផង វិតក្កៈ​ផង គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង វោ​ទានៈ ជា​បច្ច័យ នៃ​មគ្គ​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637828865184648767
ទៅកាន់ទំព័រ៖