ព្រះត្រៃបិដក ភាគ ៩៧
[៣១៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអាសេវនប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣១៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣១៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអាសេវនប្បច្ច័យ។
ID: 637828865488984658
ទៅកាន់ទំព័រ៖