ព្រះត្រៃបិដក ភាគ ៩៧
[៣១៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣១៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអាសេវនប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ។
[៣១៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអាសេវនប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ។
ID: 637828865747014735
ទៅកាន់ទំព័រ៖