ព្រះត្រៃបិដក ភាគ ៩៧
[៣២០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាសេវនប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣២២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយ
ID: 637828866058793562
ទៅកាន់ទំព័រ៖