ព្រះត្រៃបិដក ភាគ ៩៧
[៣២៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអាសេវនប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺបរិកម្មនៃទុតិយជ្ឈានក្តី វិតក្កៈក្តី ជាបច្ច័យនៃវិចារៈ ក្នុងទុតិយជ្ឈាន ដោយអាសេវនប្បច្ច័យ បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈក្តី វិតក្កៈក្តី… បរិកម្មនៃទិព្វចក្ខុក្តី វិតក្កៈក្តី…
ID: 637828866542315807
ទៅកាន់ទំព័រ៖