ព្រះត្រៃបិដក ភាគ ៩៧

បរិកម្ម​នៃ​អនាគ​តំសញ្ញាណ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​អនាគ​តំសញ្ញាណ ដោយ​អា​សេវន​ប្ប​ច្ច័​យ គោត្រភូ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​មគ្គ​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ វោ​ទានៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៣២៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​បរិកម្ម​នៃ​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​ឈាន​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង គោត្រភូ​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​មគ្គ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង វោ​ទានៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637828866750186020
ទៅកាន់ទំព័រ៖