ព្រះត្រៃបិដក ភាគ ៩៧
[៣២៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃគោត្រភូផង វិតក្កៈផង អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃវោទានៈផង វិតក្កៈផង គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យ នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ។
[៣៣០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។
ID: 637828866986547761
ទៅកាន់ទំព័រ៖