ព្រះត្រៃបិដក ភាគ ៩៧

 [២៦] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​វិតក្កៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ខន្ធ២ អាស្រ័យ​ខន្ធ២ផង វិចារៈ​ផង ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វិចារៈ​ផង ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង។ ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​វិចារៈ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637828726966015210
ទៅកាន់ទំព័រ៖