ព្រះត្រៃបិដក ភាគ ៩៧
ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយកម្មប្បច្ច័យ។
[៣៣៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិតក្កៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិតក្កៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ពួកកដត្ដារូបផង ដោយកម្មប្បច្ច័យ។
ID: 637828867864332134
ទៅកាន់ទំព័រ៖