ព្រះត្រៃបិដក ភាគ ៩៧
[៣៣៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយកម្មប្បច្ច័យ។
[៣៣៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិបាកផង វិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិបាកផង វិចារៈផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
ID: 637828868119152523
ទៅកាន់ទំព័រ៖