ព្រះត្រៃបិដក ភាគ ៩៧
ឯនានាខណិកៈ គឺចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៣៤១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៤២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាមូល (ចប់) បរិបូណ៌។
ID: 637828868673999171
ទៅកាន់ទំព័រ៖