ព្រះត្រៃបិដក ភាគ ៩៧
[៣៤៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២… វិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ ដែលមានធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈជាមូល បណ្ឌិតគប្បីធ្វើចុះ។ បណ្ឌិតគប្បីកំណត់ថា ជាវិបាក។
[៣៤៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២។បេ។ វិចារៈ ជាវិបាក ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
ID: 637828868898038390
ទៅកាន់ទំព័រ៖