ព្រះត្រៃបិដក ភាគ ៩៧

 [៣៤៥] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិចារៈ ជា​វិបាក ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​វិបាក​ប្ប​ច្ច័​យ វិចារៈ ជា​វិបាក ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិបាក​ប្ប​ច្ច័​យ។
 [៣៤៦] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិចារៈ ជា​វិបាក ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិបាក​ប្ប​ច្ច័​យ វិចារៈ ជា​វិបាក ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិបាក​ប្ប​ច្ច័​យ។
 [៣៤៧] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637828869171032703
ទៅកាន់ទំព័រ៖