ព្រះត្រៃបិដក ភាគ ៩៧

 [៣៥០] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៣៥១] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិបាក​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៣៥២] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិបាក​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637828869652445128
ទៅកាន់ទំព័រ៖