ព្រះត្រៃបិដក ភាគ ៩៧
[២៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិចារៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង។
[២៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង វត្ថុផង។
បច្ច័យទាំងពីរ លោកចែកហើយ ដោយផ្លូវនៃការស្វាធ្យាយ បច្ច័យ ២០ ដ៏សេស បណ្ឌិតគប្បីចែកយ៉ាងនេះដែរ។
ID: 637828727175050518
ទៅកាន់ទំព័រ៖