ព្រះត្រៃបិដក ភាគ ៩៧
[៣៦០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៦១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៦២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828870441741777
ទៅកាន់ទំព័រ៖