ព្រះត្រៃបិដក ភាគ ៩៧
[៣៦៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៦៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ក្នុងខណៈនៃបដិសន្ធិ កាយិន្ទ្រិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្ទ្រិយប្បច្ច័យ។
[៣៦៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
ID: 637828870726780292
ទៅកាន់ទំព័រ៖