ព្រះត្រៃបិដក ភាគ ៩៧
[៣៦៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ ដែលមានធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៦៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយឈានប្បច្ច័យ។
[៣៦៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ។
ID: 637828870991892301
ទៅកាន់ទំព័រ៖