ព្រះត្រៃបិដក ភាគ ៩៧
[៣៦៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឈានប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ។
[៣៧០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828871247274814
ទៅកាន់ទំព័រ៖