ព្រះត្រៃបិដក ភាគ ៩៧
[៣៧៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៧៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ ដែលមានធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
ID: 637828871750719842
ទៅកាន់ទំព័រ៖