ព្រះត្រៃបិដក ភាគ ៩៧
[៣៧៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828871984588171
ទៅកាន់ទំព័រ៖