ព្រះត្រៃបិដក ភាគ ៩៧

 [៣៨៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ខន្ធ៣ផង វិតក្កៈ​ផង ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២ផង វិតក្កៈ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៣៨៥] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៣៨៦] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​វិតក្កៈ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637828872545064320
ទៅកាន់ទំព័រ៖